Monday, February 9, 2015

ធ្វើអោយ Home Screen របស់​អ្នក​មាន​លក្ខណៈ​ស្រដៀង​នឹង​ iWatch !!!


កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន Apple បានចេញនូវផលិតផលថ្មីរបស់​ខ្លួន​ គឺ Apple Watch (iWatch) ដែល​វា​ជា​នាឡិកា​អេឡិច​ត្រូនិច​ មាន​មុខ​ងារ​ពិសេស​ជា​ច្រើន​ខុស​ពី​ នាឡិកា​ធម្មតា។​ ហើយ​អ្វី​ដែល​ពិសេស​នោះ​ គឺ​ ផ្ទាំង​ Interface របស់​វា​មើល​ទៅ​គួរ​អោយ​ទាក់​ទាញ​ និង​ទំនើប​ទាន់​សម័យ​មែន​ទែន។​ តើ​លោក​អ្នក​ធ្លាប់​បាន​ទស្សនា​ផ្ទាំង​ Interface នោះ​ហើយ​ឬ​នៅ ?
ថ្ងៃនេះដែល ខេមបូ នឹងលើកយក Tweak មួយ ដែលវាមានលក្ខណៈស្រដៀង​នឹង​ iWatch មក​បង្ហាញ​ជូន។​ Tweak នោះ​មាន​ឈ្មោះ​ថា​ “AcamarUI” គឺ Tweak មួយ​ដែល​អាច​អោយ​ផ្ទាំង​ Home Screen របស់​អ្នក​ក្លាយ​ជា​ផ្ទាំង​ iWatch បាន។
តម្រូវការ៖
  • iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅ
  • មានការ Jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើ
  • សូមចូលទៅកាន់ Cydia ហើយធ្វើការ Search នូវពាក្យ “AcamarUI” រួចតម្លើងជាការស្រេច។
នៅពេលដែលយើងតម្លើងវារួច វានឹង Enable ដោយស្វ័យប្រវត្តិ ។ សូម​រីករាយ​សាក​ល្បង​ប្រើប្រាស់​ជា​មួយ​ Tweak ថ្មី​នេះ​ទាំង​អស់​គ្នា។


ប្រភពៈ​ Cydia | http://www.cambo-report.com/news7/AcamarUI.aspx 
ដោយៈ​​ Mai
9:20am 06 កុម្ភៈ

No comments:

Post a Comment